ការកក់តុតាមប្រព័ន្ធអ៊ីនធឺណិតភោជនីយដ្ឋាន Makila ភ្នំពេញ

Cancel reservation

Step 1: Select date, number of guests and time

Step 2: Select available time

Makila Restaurant
Basque Cuisine

បទពិសោធន៏នៃការទទួលទានអាហារបែបអាឡាកាតេដ៏ប្លែកនៅភ្នំពេញ

ភោជនីយដ្ឋាន Makila ភ្នំពេញ គឺជាភោជនីយដ្ឋានបែបស៊ីវីឡាយមួយដែលផ្តល់ជូននូវមុខម្ហូបបែបប្រពៃណី និងទំនើបក្នុងតំបន់ Basque រួមជាមួយការច្នៃបែបអាស៊ី។ ពេលព្រឹកមានបម្រើជាសេវាកម្មប៊ូហ្វេអាហារអន្តរជាតិ ថ្ងៃត្រង់និងពេលល្ងាចមានមុខម្ហូបបែបអាឡាកាត់ ព្រមជាមួយអាហារប៊ូហ្វេតាមប្រធានបទផ្អែកលើតម្រូវការទីផ្សារ។ យើងផ្តោតសំខាន់គឺលើការកាត់បន្ថយកាកសំណល់អាហារ និងការប្រើប្រាស់វិធីចម្អិនភ្លាមៗទាំងអាហារបែបប៊ូហ្វេ និងអាឡាកាត់។ មេចុងភៅជំនាញក៏មានការរៀបចំអាហារសម្រន់សុខភាពដោយប្រើប្រាស់ផលិតផលប្រទេសកម្ពុជាដើម្បីលើកស្ទួយដល់ផលិតផលក្នុងស្រុក។

Basque Cuisine

មកស្គាល់អំពីម្ហូប Basque

ប្រទេស Basque ស្ថិតនៅភាគនិរតីនៃទ្វីបអឺរ៉ុប ដែលព័ទ្ធជុំវិញដោយភ្នំ។ ទន្លេ Aturri នៅភាគខាងជើង និងទន្លេ Elbo នៅភាគខាងត្បូង។ វាជាវប្បធម៌ដ៏ចំណាស់បំផុត និងខ្លាំងបំផុតមួយនៅអឺរ៉ុប ដែលគ្របដណ្តប់តំបន់ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញនៅលើឆ្នេរសមុទ្រ Biscay ។ តំបន់នេះជាប់ព្រំដែនរវាងភាគខាងត្បូងប្រទេសបារាំង និងអេស្ប៉ាញ។ វប្បធម៍ និងប្រភពដើមគឺខុសគ្នាពីប្រទេសដទៃទៀតនៃប្រទេសអេស្ប៉ាញតាមវិធីជាច្រើន ដែលរួមមានរបៀបរស់នៅរបស់អេស្ប៉ាញ។

Basque Cuisine

ជួបជាមួយមេចុងភៅ

FERNANDO TABERNERO

ជាមួយនឹងការប្រឡូកក្នុងវិស័យម្ហូបអាហារជាង២ទស្សវត្តន៍មក លោក Fernando Tabernero បានមកនូវបទពិសោធន៍ដ៏សម្បូរបែបដល់ភោជនីយដ្ឋាន Makila។ លើវិថីការងាររបស់គាត់ លោក Fernando បានបំពេញការងារជាមេចុងភៅជុំវិញពិភពលោកចាប់ពីទីក្រុង ឡុង ប្រទេសអាលឺ្លម៉ង់ ម៉ាឡេស៊ីនិងចិន។ វិធីសាស្ត្រចម្អិនម្ហូបរបស់គាត់មានឥទ្ធពលពីរសជាតិអេស្ប៉ាញនិងអាស៊ី។

Fernando បានមកដល់ប្រទេសកម្ពុជាកាលពីបីឆ្នាំមុនដែលក្នុងពេលនោះគាត់បានផ្ដោតលើការសិក្សាស្រាវជ្រាវអំពីផលិតផលក្នុងស្រុកក៏ដូចជារសជាតិមុខម្ហូបដែលប្រជាជនខ្មែរពេញនិយមពិសាររហូតមក។ បច្ចុប្បន្នលោក Fernando បានបណ្ដុះបាននូវចំណេះដឹងនិងបទពិសោធទាំងការចម្អិនម្ហូបថែមទាំងរបៀបគ្រប់គ្រងគ្រឿងផ្សំសព្វបែបយ៉ាងព្រមទាំងធានាឲ្យបានថាវត្ថុធាតុដើមគឺទិញចូលពីប្រជាកសិករក្នុងស្រុក។

ពេលវេលាដ៏សំខាន់នៅក្នុងអាជីពរបស់ Fernando គឺបានជួបជាមួយអ្នកត្រួសត្រាយផ្លូវរបស់គាត់គឺ Martin Berasategui នៅ Lasarte ប្រទេស Basque ។ Martin គឺជាម្ចាស់ភោជនីយដ្ឋាន Michelin លំដាប់ផ្កាយបីបានបំផុសគំនិតលោក Fernando ឱ្យលើកកំពស់ជំនាញធ្វើម្ហូបរបស់គាត់ទៅកម្រិតបន្ទាប់។

នៅ Makila មេចុងភៅ Fernando ប្តេជ្ញានឹងនាំមកជូនអ្នកនូវមុខម្ហូបពិសេសៗដែលបង្កើតឡើងដោយចំណង់ចំណូលចិត្ត និងជំនាញរបស់គាត់។

Basque Cuisine

កម្រងរូបភាព

Basque Cuisine

ទីតាំងយើងខ្ញ៉ំ

ផ្លូវ 51 កែងផ្លូវ 294 សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន 120102
ភ្នំពេញ កម្ពុជា
ទូរស័ព្ទ +855 87 626 333
E-Mail [email protected]