ការផ្តល់ជូនពិសេស

ទទួលបទពិសោធន៍នៃការពិសារអាហារយ៉ាងប្រណិត និងមានឱជារស នៅភោជនីយដ្ឋាន Makila ដែលចម្អិនដោយមេចុងភៅជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពីប្រទេសអេស្ប៉ាញ ។ភោជនីយដ្ឋាន Makila ជាភោជនីយដ្ឋានដ៏ល្បីឈ្មោះនិងមានភាពប៉ិនប្រសប់នៃអាហារ​បែប Basque បារាំង និងអេស្ប៉ាញ អមជាមួយបរិយាកាស និងការតុបតែងបែបថ្មីដែលសាកសមបំផុតសម្រាប់ការជួបជុំអាហារថ្ងៃត្រង់ អាហារពេលល្ងាច ជាមួយក្រុមគ្រួសារ មិត្តភត្តិ និងដៃគូរអាជីវកម្មអមជាមួយភេសជ្ជៈប្រចាំភោជនីយដ្ឋានជាច្រើនទៀតរបស់ Makila ដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍នៃការពិសាអាហារដ៏អស្ចារ្យ។

នៅភោជនីយដ្ឋាន Makila យើងមានចក្ខុវិស័យក្នុងការគាំទ្រនិងបានចាប់ដៃគូជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកដើម្បីទិញយកគ្រឿងផ្សំស្រស់ៗពីកសិករ ដែលគ្រឿងផ្សំរបស់យើងភាគច្រើនយកមកពី La Plantation និងLa Ferme de Bassac ផ្តល់ឱ្យយើងនូវសាច់និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់។

ទទួលបទពិសោធន៍នៃការពិសាអាហារយ៉ាងប្រណិត និងមានឱជារស នៅភោជនីយដ្ឋាន Makila

DOUGHLICIOUS SATURDAY

Make your Saturdays extra special with pizza, pasta, and poolside fun!

Business Set Lunch

ធ្វើឱ្យការសម្រាកអាហារថ្ងៃត្រង់របស់អ្នកកាន់តែពិសេស នៅ Makila ជាមួយនឹងឈុតអាហារថ្ងៃត្រង់ក្នុងតម្លៃត្រឹមតែ $15++ ប៉ុណ្ណោះ

Surf & Turf Thursday Dinner Buffet

តម្លៃត្រឹមតែ $25++ ក្នុងម្នាក់ ចាប់ពី ម៉ោង៦ល្ងាច – ៩យប់

Sunday Seafood Brunch Buffet

តម្លៃត្រឹមតែ $28++ ក្នុងម្នាក់ ចាប់ពីម៉ោង 12 ថ្ងៃត្រង់ – ម៉ោង 3 រសៀល

ម៉ឺនុយ à la carte

របស់យើងបានផ្តល់ជូននូវជម្រើសអាហារ ថ្ងៃត្រង់ និងអាហារពេលល្ងាចដ៏សម្បូរបែប