ភោជនីយដ្ឋានល្អបំផុតនៅបឹងកេងកង

ស្វែងយល់អំពីជម្រុកម្ហូបអាហារគ្រប់មុខនៅបឹងកេងកង ១, ភ្នំពេញ

បឹងកេងកង១ គឺជាសង្កាត់ដែលមានភាពពេញនិយមខ្លាំងក្នុងរាជធានីភ្នំពេញចម្រុះទៅដោយមុខម្ហូបគ្រប់ជាតិសាសន៍ ហាងលក់សម្លៀកបំពាក់ល្បីៗ និងគ្លីនិកសុខភាពប្រកបអាជីវកម្មគ្រប់ពេលវេលាដោយមានសភាពអ៊ូអរនៅពេលរាត្រី។ មិនថាឡើយភ្ញៀវជាតិ ឬអន្តរជាតិតែងតែធ្វើដំណើរមកកាន់សង្កាត់បឹងកេងកង១ ដើម្បីស្វែងរកមុខម្ហូបពិសារថ្មីៗ។ ក្នុងចំណោមនោះភោជនីយដ្ឋានដែលទើបនឹងបើកថ្មីបាននាំមកនូវមុខម្ហូបបាស បារាំង និងអេស្បាញ មកជូនអតិថិជននៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ បឹងកេងកង ១ រាជធានីភ្នំពេញ។

ស្វែងយល់ពី ភោជនីយដ្ឋានល្អបំផុតនៅបឹងកេងកង ១

ភោជនីយដ្ឋានឈានមុខគេនៅសង្កាត់បឹងកេងកង ១

Makila គឺជាភោជនីយដ្ឋានឈានមុខគេមួយដែលផ្ដល់ជូននៅបទពិសោធន៍ម្ហូបថ្មីៗជាមួយសេវាកម្មស្ដង់ដា និងបរិយាកាសផាសុខភាពសម្រាប់អតិថិជនដែលអញ្ជើញមកពិសារហារនៅទីនេះ។ Makila ជាជម្រើសភោជនីយដ្ឋានដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកមុខម្ហូបថ្មីៗ។ ចំណែកខាងភេសជ្ជៈវិញ Kaixo Bar មានលក់ស្រាក្រឡុក និងបៀរជាច្រើនមុខផ្សំជាមួយនំ Pintxos ។ លើសពីនេះ Kaixo Bar ក៏ជាកន្លែងដ៏ល្អមួយសម្រាប់ទៅទទួលទានអាហារសាមញ្ញ ឬពិសារបង្អែមខ្មែរជាច្រើនប្រភេទជាមួយតែគ្រប់មុខ។

តំបន់បឹងកេងកង១សម្បូរទៅដោយភោជនីយដ្ឋានគ្រប់លំដាប់ថ្នាក់សម្រាប់ក្រុមគ្រួសារមិត្តភ័ក្ដមកពិសារមុខម្ហូបថ្មីៗដែលចម្អិនដោយចុងភៅចំណានជាមួយនឹងគ្រឿងផ្សំល្អៗដើម្បីបង្កើតបានជាបទពិសោធន៍ទទួលទានអាហារដែលបំភ្លេចមិនបាន។

មុខម្ហូបណែនាំ

នៅភោជនីយដ្ឋាន Makila, គ្រប់មុខម្ហូបត្រូវបានជ្រើសរើសយ៉ាងសម្អិតសម្អាងដែលអាចបញ្ចេញភាពលេចធ្លោនៃរសជាតិអាហារទាំងក្នុងនិងក្រៅស្រុក។ សូមសាកល្បងជាមួយមុខម្ហូបខាងក្រោម៖

ម្ហូបបឋម: សាឡាត់ Chipiron នៅក្នុង talo ឬកន្ទុយគោ Stuffed Piquillos

ម្ហូបចម្បង: សាច់មាន់រសជាតិបែបបាសដូចរូបភាពដែលដាក់តាំងបង្ហាញ ឬ Seabass ជាមួយទឹកជ្រលក់ Vizcaina នឹងម្ហូបសាមញ្ញ Black pudding

បង្អែម: Torrijas ឬ នំឈីសបែបប្រពៃណី

ខណៈ ពេលដែលអ្នកកំពុងរង់ចាំអាហារ លោកអ្នកអាចកម្មង់ tapas ឬឈីស និងបន្ទះក្តារបន្ទះ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់របស់យើង។

មុខម្ហូបទាំងនេះឆ្លុះបញ្ចាំងអំពីការផ្ដល់ជូនជម្រើសរើសសព្វបែបយ៉ាងពីភោជនីយដ្ឋាន Makila ដែលបង្កើតបាននូវបទពិសោធទទួលទានអាហារបំភ្លេចមិនបាននៅបឹងកេងកង១

Basque French cuisine

មធ្យោបាយធ្វើដំណើរទៅកាន់តំបន់បឹងកេងកង

ការទៅដល់ Novotel ភ្នំពេញបឹងកេងកង ១ គឺងាយស្រួលតាមវិធីដូចខាងក្រោម:

តាមរយៈឡានតាក់ស៊ី ឬកក់យានយន្តតាមប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀតលោកអ្នកក៏អាចធ្វើដំណើរតាមត្រីចក្រយាន្តយន្ត ឬតុតុក៏បាន។

ដំណើរថ្មើរជើងសម្រាប់អ្នកដែលមានលំនៅដ្ឋានក្នុងសង្កាត់បឹងកេងកង។ ពីកន្លែងមួយទៅកន្លែងមួយទៀតអ្នកនឹងមើលឃើញអំពីបរិយាកាសដ៏មមាញឹកក្នុងតំបន់បឹងកេងកង។

បឹងកេងកង១ មានផ្លូវខ្វាត់ខ្វែងតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតជាច្រើនដែលជម្រុញឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កន្លែងទទួលទានអាហារ។

ភោជនីយដ្ឋាន Makila ៖ រសជាតិម្ហូប Basque បែបបារាំងតែមួយគត់ក្នុងរាជធានីភ្នំពេញ

តំបន់បឹងកេងកង១គឺជាទីប្រជុំម្ហូបអាហារគ្រប់មុខដែលគួរឲ្យទាក់ទាញមួយក្នុងរាជធានីភ្នំពេញ។ ភោជនីយដ្ឋាន Makila មានភាពលេចធ្លោជាមួយនឹងការផ្តោតទៅលើម្ហូប Basque បារាំងតែមួយគត់។ មុខម្ហូបប្រចាំហាងរបស់យើងរួមមានដូចជា សាឡាត់ Chipiron នៅក្នុង talo, Basque gazpacho, សាច់មាន់រសជាតិបែប Basquaise, Seabass ជាមួយទឹកជ្រលក់ Vizcaina ឬ Black pudding រួមផ្សំនឹងបង្អែមដូចជា Torrijas ឬនំឈីសប្រពៃណីដែលអ្នកមិនគួរមើលរំលង។

សូមកុំភ្លេចមកសាកបទពិសោធន៍ទទួលទានអាហារថ្មីហើយប្លែកពីភោជនីយដ្ឋាន Makila ឬ Kaixo Bar ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃតំបន់បឹងកេងកង១។

បឹងកេងកង១គឺជាសង្កាត់ដែលមានភាពពេញនិយមខ្លាំងក្នុងរាជាធានីភ្នំពេញចម្រុះទៅដោយមុខម្ហូបគ្រប់ជាតិសាសន៍ ហាងលក់សម្លៀកបំពាក់ល្បីៗ និងគ្លីនិកសុខភាពប្រកបអាជីវកម្មគ្រប់ពេលវេលាដោយមានសភាពអ៊ូអរនៅពេលរាត្រី។ ក្នុងចំណោមនោះ ភោជនីយដ្ឋាន Makila ដែលទើបនឹងបើកថ្មីបាននាំមកនូវម្ហូបបែបបារាំងបែប Basque បែបអេស្ប៉ាញ សាច់មាន់ Basquaise និងបង្អែម Basque ដែលលោកអ្នកមិនគួររំលង។

សូមអតិថិជនមកកាន់ជាន់ផ្ទាល់ដីនៃសណ្ឋាគារណូវ៉ូតែល ភ្នំពេញ បឹងកេងកង ១ រាជធានីភ្នំពេញដើម្បីទទួលទានមុខម្ហូបបែប French Basque នៅភោជនីយដ្ឋាន Makila និងភេសជ្ជៈគ្រប់មុខនៅ Kaixo Bar ជាមួយគ្រួសារ មិត្តភ័ក្ដ និងក្រុមការងារទាំងអស់គ្នា។