Basque Restaurant in Phnom Penh
Basque Restaurant in Phnom Penh
ស្វែងយល់អំពីម្ហូប Basque ៖ ដំណើរមុខម្ហូបនៅភោជនីយដ្ឋាន Makila ភ្នំពេញ
ស្ថិតនៅចំកណ្តាលតំបន់ដ៏មមាញឹកតាមបណ្ដោយផ្លូវ៥១ សង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន Makila ជាទីតាំងថ្មីសម្រាប់បងប្អូនដែលចង់ភ្លក់ម្ហូបប្លែកមិនមានពីមុនមកនៅអាស៊ី ។ ក្រោមទស្សនៈវិស័យរបស់មេចុងភៅ Pascal Bionaz, Makila នឹងនាំអតិថិជនឆ្ពោះទៅទស្សនានិងក្រេបយករសជាតិប្រពៃណី Basque ពីទ្វីបអឺរ៉ុបគួបផ្សំជាមួយនឹងតិចនិចចម្អិនម្ហូបរបស់បារាំង។
ស្វែងយល់អំពីវប្បធម៌ Basque តាមរយៈប្រភេទមុខម្ហូប៖
តាមការបំផុសគំនិតពីទេសភាពដ៍ទាក់ទាញគួរឱ្យចាប់អារម្មណ៍នៃប្រពៃណីចម្រុះរបស់ប្រទេស Basque, Makila ចាប់ផ្ដើមដំណើរផ្សងព្រេងរុករកមុខម្ហូបដែលគោរពដល់វប្បធម៌ដ៏រស់រវើកមួយនេះ។ ក្រោមឥទ្ធិពលម្ហូបពីប្រទេសបារាំងនិងអេស្ប៉ាញបានត្បាញ់ចេញជាម្ហូប Basque នៅភោជនីយដ្ឋាន Makila ដោយប្រើប្រាស់គ្រឿងផ្សំវត្ថុធាតុដើមរួមនិងការច្នៃប្រឌិដែលផ្តល់ជូនភ្ញៀវនូវរសជាតិពិតប្រាកដនៃម្ហូបកេរ្ដិ៍ដំណែររបស់ Basque ។
Makila គឺជានិមិត្តរូបនៃឈើច្រត់របស់ប្រទេស Basque ដែលឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃវប្បធម៌ដ៏ចំណាស់មួយនេះ។ នៅពេលមនុស្សវ័យជំទង់ផ្លាស់ប្តូរទៅជាមនុស្សពេញវ័យ គេតែងតែប្រគល់ឈើច្រត់ Makila ជាអំណោយតាមទំនៀមទំលាប់ប្រពៃណី។ ដូចទៅនឹងឈ្មោះរបស់វា ភោជនីយដ្ឋាន Makila បង្កប់នូវអត្ថន័យតំណាងឲ្យភាពរឹងមាំនិងភាពជាដៃគូគ្រប់ពេលការផ្ដល់សេវាកម្មទៅដល់អតិថិជន។
សជាតិនៃម្ហូប Basque៖
ភោជនីយដ្ឋាន Makila ផ្ដោតសំខាន់ទៅលើភាពជាក់លាក់និងម៉ត់ចត់ទៅលើរាល់មុខម្ហូបដែលចម្អិនដោយមេចុងភៅ Pascal។ គ្រឿងផ្សំវត្ថុធាតុដើមត្រូវបានផ្គត់ផ្គង់ចេញពីប្រភពក្នុងស្រុកមានជាអាទិ៍La Plantation នៅកំពត និង La Ferme de Bassac ធានាបាននូវគុណភាព និងការឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃម្ហូប Basque ។ គ្រប់ម៉ាត់នៃមុខម្ហូបនៅ ភោជនីយដ្ឋាន Makila មានរសជាតិឈ្ងុយឆ្ងាញ់ ដែលអាចបង្វែរអារម្មណ៍អ្នកទទួលទានអាហារទៅកាន់ទិដ្ឋភាពឆ្នេរសមុទ្រពេលព្រះអាទិត្យអស្តង្គតនៅឯប្រទេស Basque ។
ផ្នែកសំខាន់មួយនៃម្ហូប Basque មានឈ្មោះថា talo ដែលជានំប៉័ងម្សៅពោតប្រពៃណីបានមានវត្តមានក្នុងមីនុយរបស់ភោជនីយដ្ឋាន Makila ។ មុខម្ហូបដូចជា Le talo magret និង Chipiron salad នៅក្នុង talo petal បង្ហាញពីភាពសម្បូរបែបនៃប្រពៃណីធ្វើម្ហូប Basque ។
Makila: អត្ថន័យបង្កប់ក្នុងគ្រប់រសជាតិ
ភោជនីយដ្ឋាន Makila ស្វាគមន៍ភ្ញៀវអតិថិជនជាមួយមុខម្ហូបដែលចម្អិនយ៉ាងល្អិតល្អន់មិនត្រឹមតែមានរសជាតិឆ្ងុយឆ្ងាញ់ថែមទាំងបង្កប់នូវអត្ថន័យជារឿងនិទានសំខាន់ៗ។ មកពិសារអាហារសម្រន់ប្រពៃណី Pintxos, ភ្លក់អាហារប្រចាំហាង Snail Crème Brûlée ឬ សាកល្បងជាមួយនំខេក Basque Cheesecake ភោជនីយដ្ឋាន Makila គឺជាគោលដៅថ្មីមួយសម្រាប់អ្នកចូលចិត្តសាកល្បងម្ហូបថ្មី ឬយល់ដឹងអំពីវប្បធម៌ថ្មីៗ។
ទទួលបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ចរបស់ Basque នៅភ្នំពេញ៖
បង្កើតភាពស្និទ្ធិស្នាលនៅ Kaixo Bar ជាន់ផ្ទាល់ដីនៃសណ្ឋាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១, ភោជនីយដ្ឋាន Makila មានបរិយាកាសកក់ក្តៅសម្រាប់ស្វាគមន៍ភ្ញៀវមកភ្លក់រសជាតិអាហារពិសេសជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ដ ។ ទីតាំងភោជនីយដ្ឋាន Makila ស្ថិតនៅលើផ្លូវលេខ 51 (ផ្លូវប៉ាស្ទ័រ) បឹងកេងកង ១ មានចំណតរថយន្តធំទូលាយថែមទាំងមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមគ្រប់មធ្យោបាយ។
យើងខ្ញ៉ំមានសេវាកម្មផ្ដល់ជូនបន្ទប់ VIP សម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងសម្រាប់រៀបចំកម្មវិធីជួបជុំគ្នាបែបឯកជនបង្កើនបរិយាកាសស្និទ្ធស្នាល។លើសពីនេះ ភ្ញៀវអាចទាញយកអត្ថប្រយោជន៍ពីកម្មវិធី ALL Meeting Planner ដើម្បីរីករាយជាមួយតម្លៃពិសេស និងរង្វាន់បន្ថែមនៅពេលរៀបចំកម្មវិធីនៅភោជនីយដ្ឋាន Makila ។
មុខម្ហូបន្ថែម Pintxos ៖ រសជាតិថ្មីកំពុងរង់ចាំអ្នក៖
បន្ថែមពីលើមុខម្ហូប Main Course, ភោជនីយដ្ឋាន Makila ផ្តល់ជូននូវជម្រើសមុខម្ហូបបន្ថែមដ៏គួរឱ្យទាក់ទាញនោះគឺ pintxos ក្នុងទម្រង់ជាខ្នាតតូចៗងាយស្រួលក្នុងការចែកគ្នា និងភ្លក់បានគ្រប់មុខដូចជាឈីសចៀម Ossau-Iraty ឈីសពពែ និងម្ហូបប្រពៃណី Talo។ លើសពីនេះភោជនីយដ្ឋាន Makila ក៏មានមីនុយជាភេសជ្ជៈគ្រប់ប្រភេទសម្រាប់ឲ្យអតិថិជនអាចពិសារជាមួយ Pintxos។
Kaixo Bar ជាកន្លែងពិសារភេសជ្ជៈជាស្រាក្រហម ស្រាក្រឡុក ទឹកផ្លែឈើ និងតែ រួមជាមួយនឹងជម្រើសអាហារពេលព្រឹកបែបប៉ារីស និងអាហារសម្រន់ងាយស្រួលក្នុងការពិសារឬវិចខ្ចប់តាមផ្លូវ។ Kaixo Bar មានទីតាំងក្បែរភោជនីយដ្ឋាន Makila ដែលអតិថិជនអាចជួបជុំគ្នាពិភាក្សាការងារ ឬសម្រាកលំហែរកាយជាមួយមុខម្ហូបបង្អែមគ្រប់មុខទាំងក្នុងនិងក្រៅស្រុក។
Makila ជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិដែលឯកទេសទៅខាងម្ហូបប្រពៃណីរបស់ Basque នៅទីក្រុងភ្នំពេញព្រមជាមួយការផ្ដល់ជូនសេវាកម្មដែលគោរពតាមស្តង់ដានៃបដិសណ្ឋាកិច្ចរបស់សណ្ឋាគារ។ យើងខ្ញ៉ំរងចាំស្វាគមន៍អ្នកទាំងអស់គ្នាមកទទួលយកបទពិសោធន៏ និងរសជាតិថ្មីដែលមិនអាចបំភ្លេចបាននៅ ភោជនីយដ្ឋាន Makila គ្រប់ពេលវេលា។