ការកក់តុតាមប្រព័ន្ធអ៊ីនធឺណិតភោជនីយដ្ឋាន Makila ភ្នំពេញ
បទពិសោធន៏នៃការទទួលទានអាហារបែបអាឡាកាតេដ៏ប្លែកនៅភ្នំពេញ
ភោជនីយដ្ឋាន Makila ភ្នំពេញ ៖ ទទួលបទពិសោធន៍ស្រស់ស្រូបអាហារថ្មីពីមុខម្ហូប ប្រចាំនៅភោជនីយដ្ឋាន Makilaដែលចំអិនដោយដោយមេចុងភៅចំណានជនជាតិអេស្ប៉ាញ ដែលនឹងនាំមកជូនអតិថិជននូវរសជាតិម្ហូប Basque, បារាំង និងអេស្ប៉ាញ។ ភោជនីយដ្ឋាន Makila មានផ្ដល់ជូនម្ហូបអាហារថ្ងៃត្រង់លក្ខណៈ business lunch, ការចំអិនម្ហូបផ្ទាល់ៗបែប live cooking និងមុខម្ហូបកុម្ម៉ង់ជា អាឡាកាត ក៏ដូចជាភេសជ្ជៈគ្រប់មុខដែលមានគ្រឿងផ្សំពិសេសពីតំបន់ Basque។
មកស្គាល់អំពីម្ហូប Basque
ប្រទេស Basque ស្ថិតនៅភាគនិរតីនៃទ្វីបអឺរ៉ុប ដែលព័ទ្ធជុំវិញដោយភ្នំ។ ទន្លេ Aturri នៅភាគខាងជើង និងទន្លេ Elbo នៅភាគខាងត្បូង។ វាជាវប្បធម៌ដ៏ចំណាស់បំផុត និងខ្លាំងបំផុតមួយនៅអឺរ៉ុប ដែលគ្របដណ្តប់តំបន់ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញនៅលើឆ្នេរសមុទ្រ Biscay ។ តំបន់នេះជាប់ព្រំដែនរវាងភាគខាងត្បូងប្រទេសបារាំង និងអេស្ប៉ាញ។ វប្បធម៍ និងប្រភពដើមគឺខុសគ្នាពីប្រទេសដទៃទៀតនៃប្រទេសអេស្ប៉ាញតាមវិធីជាច្រើន ដែលរួមមានរបៀបរស់នៅរបស់អេស្ប៉ាញ។
ជួបជាមួយមេចុងភៅ
FERNANDO TABERNERO
ជាមួយនឹងការប្រឡូកក្នុងវិស័យម្ហូបអាហារជាង២ទស្សវត្តន៍មក លោក Fernando Tabernero បានមកនូវបទពិសោធន៍ដ៏សម្បូរបែបដល់ភោជនីយដ្ឋាន Makila។ លើវិថីការងាររបស់គាត់ លោក Fernando បានបំពេញការងារជាមេចុងភៅជុំវិញពិភពលោកចាប់ពីទីក្រុង ឡុង ប្រទេសអាលឺ្លម៉ង់ ម៉ាឡេស៊ីនិងចិន។ វិធីសាស្ត្រចម្អិនម្ហូបរបស់គាត់មានឥទ្ធពលពីរសជាតិអេស្ប៉ាញនិងអាស៊ី។
Fernando បានមកដល់ប្រទេសកម្ពុជាកាលពីបីឆ្នាំមុនដែលក្នុងពេលនោះគាត់បានផ្ដោតលើការសិក្សាស្រាវជ្រាវអំពីផលិតផលក្នុងស្រុកក៏ដូចជារសជាតិមុខម្ហូបដែលប្រជាជនខ្មែរពេញនិយមពិសាររហូតមក។ បច្ចុប្បន្នលោក Fernando បានបណ្ដុះបាននូវចំណេះដឹងនិងបទពិសោធទាំងការចម្អិនម្ហូបថែមទាំងរបៀបគ្រប់គ្រងគ្រឿងផ្សំសព្វបែបយ៉ាងព្រមទាំងធានាឲ្យបានថាវត្ថុធាតុដើមគឺទិញចូលពីប្រជាកសិករក្នុងស្រុក។
ពេលវេលាដ៏សំខាន់នៅក្នុងអាជីពរបស់ Fernando គឺបានជួបជាមួយអ្នកត្រួសត្រាយផ្លូវរបស់គាត់គឺ Martin Berasategui នៅ Lasarte ប្រទេស Basque ។ Martin គឺជាម្ចាស់ភោជនីយដ្ឋាន Michelin លំដាប់ផ្កាយបីបានបំផុសគំនិតលោក Fernando ឱ្យលើកកំពស់ជំនាញធ្វើម្ហូបរបស់គាត់ទៅកម្រិតបន្ទាប់។
នៅ Makila មេចុងភៅ Fernando ប្តេជ្ញានឹងនាំមកជូនអ្នកនូវមុខម្ហូបពិសេសៗដែលបង្កើតឡើងដោយចំណង់ចំណូលចិត្ត និងជំនាញរបស់គាត់។
ទីតាំងយើងខ្ញ៉ំ
ផ្លូវ 51 កែងផ្លូវ 294 សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន 120102
ភ្នំពេញ កម្ពុជា
ទូរស័ព្ទ +855 87 626 333
E-Mail [email protected]