ការផ្សព្វផ្សាយភោជនីយដ្ឋានភ្នំពេញ

Makila Restaurant

ភោជនីយដ្ឋានដែលមានប្រូម៉ូសិនល្អបំផុតនៅទីក្រុងភ្នំពេញប្រចាំឆ្នាំ 2024 នៃរសជាតិដ៏រស់រវើកនៃម្ហូបបាស បារាំង អេស្ប៉ាញ ក្រោមការដឹកនាំដោយមេចុងភៅជនជាតិអេស្ប៉ាញដ៏ប៉ិនប្រសព្វ។

នៅពេលអ្នកស្វែងរកភោជនីយដ្ឋានដែលមានការផ្ដល់ជូនពិសេសជាងគេប្រចាំឆ្នាំ២០២៤ Makila បញ្ចេញភាពលេចធ្លោរបស់ខ្លួនជាមួយរសជាតិម្ហូបថ្មីប្លែកដែលបានពីការរួមបញ្ចូលគ្នានៃម្ហូបពីតំបន់Basqueបារាំងនិងអេស្ប៉ាញ។ ភោជនីយដ្ឋាន Makila មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃសណ្ឋាគារណូវ៉ូតែលភ្នំពេញបឹងកឹងកង ១ បណ្ដោយផ្លូវប៉ាស្ទ័រ ព្រមទាំងមានការផ្ដល់ជូនផ្សេងៗជាច្រើនដើម្បីបង្កើនបទពិសោធន៍ល្អជូនអតិថិជនដែលមកទទួលទានអាហារនៅភោជនីយដ្ឋានយើងខ្ញុំ។

Makila មានទីតាំងនៅទីក្រុងភ្នំពេញ ហើយជាភោជនីយដ្ឋានដែលមានប្រូម៉ូសិន ដើម្បីបំពេញជម្រើសបន្ថែមសម្រាប់លោកអ្នក ។ ផ្តល់ជូនជម្រើសអាហារពេលព្រឹកបែបសាមញ្ញរបៀបអ្នករស់នៅទីក្រុងប៉ារីសដែលផ្តល់ជូន croissant ធំមួយ រួមជាមួយកាហ្វេ និងទឹកក្រូច។ សម្រាប់លក្ខណៈគ្រួសារ ឬការសម្រាកលំហែរកាយមានជម្រើសសម្រាប់អាហារពេលព្រឹកបែប a la carte ឬជម្រើសអាហារប៊ូហ្វេ ដូចជាគ្រាប់ធញ្ញជាតិ ទឹកដោះគោ ផ្លែឈើ ឬជម្រើសនំប៉័ងច្រើនប្រភេទ។ ប្រាប់ចុងភៅចម្អិនស៊ុតដែលអ្នកចូលចិត្ត ពីស៊ុត sunny side ឬ egg benedicts ដែលអាចញ៉ាំនៅក្នុងភោជនីយដ្ធាន Makila ឬនៅខាងក្រៅ ហើយស្រូបយកខ្យល់អាកាសធម្មជាតិ និងគយគន់មើលទេសភាពដងផ្លូវដ៏មមាញឹកនៅលើបណ្តោយផ្លូវលេខ 51។

ហេតុអ្វីជ្រើសរើសភោជនីយដ្ឋាន Makila ក្នុងរាជធានីភ្នំពេញ

Basque Restaurant in Phnom Penh

ភោជនីយដ្ឋាន Makila គឺជាកន្លែងតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ដែលអ្នកអាចរីករាយជាមួយនឹងម្ហូបបែប Basque បារាំង និងអេស្ប៉ាញ។ ម៉ឺនុយរបស់យើងត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីនាំមកជូនអ្នកនូវរសជាតិដ៏ល្អបំផុតពីតំបន់ Basque ដោយប្រើគ្រឿងផ្សំស្រស់ៗ និងប្រភពក្នុងស្រុក។ ផ្តល់ជូនការផ្សព្វផ្សាយភោជនីយដ្ឋាននៅទីក្រុងភ្នំពេញដ៏ល្អបំផុតក្នុងឆ្នាំ 2024។ មានទីតាំងនៅជាន់ផ្ទាល់ដីនៃសណ្ធាគារណូវ៉ូតែល បឹងកេងកង ១, Makila ជាទីតាំងដែលអាចចូលទៅដល់បានយ៉ាងងាយស្រួលពីទីតាំងផ្សេងៗ។ មិនថាអ្នកមកពីខាងតំបន់វិមានឯករាជ្យ ឬផ្នែកផ្សេងទៀតនៃទីក្រុងទេ អ្នកនឹងឃើញភោជនីយដ្ឋានរបស់យើងដែលមានទីតាំងស្ថិតនៅយ៉ាងជិតបំផុត។ អ្នកអាចចតរថយន្តរបស់អ្នកនៅខាងមុខភោជនីយដ្ឋាន Makila ហើយចូលទៅកាន់ភោជនីយដ្ឋានដោយផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់កន្លែងទទួលភ្ញៀវនៃសណ្ធាគារ ។

អាហារលក្ខណៈគ្រួសារ Makila ទទួលយកគំនិតនៃការទទួលទានអាហារពេញមួយថ្ងៃ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារ។ ម៉ឺនុយ និងបរិយាកាសអាហារដែលងាយស្រួលសម្រាប់កុមាររបស់យើងធានាថាទាំងមនុស្សពេញវ័យ និងកុមារនឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មានគម្រោងណាត់ជួបស្នេហាដ៏រ៉ូមែនទិក? Makila នឹងផ្តល់ជូននូវការណាត់ជួបដ៏ពិសេសមួយសម្រាប់ពេលល្ងាច។ បន្ទប់បរិភោគអាហារបែបឯកជនរបស់យើង និងជម្រើសជាច្រើននៃស្រា និងស្រាក្រឡុក បង្កើតបានបរិយាកាសស្និទ្ធស្នាល និងរ៉ូមែនទិក។

ស្វែងយល់ពីការផ្សព្វផ្សាយភោជនីយដ្ឋាននៅទីក្រុងភ្នំពេញល្អបំផុតក្នុងឆ្នាំ 2024

Makila ក្លាយជាការភោជនីយដ្ឋានដែលមានប្រូម៉ូសិនល្អបំផុតនៅក្នុងទីក្រុងភ្នំពេញនៅឆ្នាំ 2024 មិនត្រឹមតែនៅពេលថ្ងៃលិចក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីថ្ងៃរះ។ ចាប់ពីការវេចខ្ចប់អាហារសម្រាប់អាហារពេលព្រឹក ឬចង់ឆ្លៀតពេលតាមដានព័ត៌មានទាន់ហេតុការណ៏មួយចំនួន ខណៈពេលរង់ចាំអាហារមកដល់។ ភោជនីយដ្ឋានយើង ផ្តល់ជូនការទទួលទានអាហារពេលព្រឹកនៅទីកន្លែង ឬខ្ចប់អាហារពេលព្រឹក ពិសាកាហ្វេ រីករាយជាមួយនំcroissant ញ៉ាំនៅក្បែរកុំព្យូទ័រយួរដៃរបស់អ្នកនៅលើតុខ្ពស់របស់យើងជាមួយនឹងទិដ្ឋភាពទីក្រុងដែលមើលចេញពីបារ Kaixo ។

ជម្រើសអាហារពេលព្រឹក Novotel

breakfast in Phnom Penh

សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារពេលព្រឹកបែបចម្រុះកាន់តែច្រើន ជម្រើសអាហារពេលព្រឹកនៅសណ្ធាគារណូវ៉ូតែល របស់យើងគឺល្អបំផុត។ ជម្រើសអាហារពេលព្រឹកដែលនឹងបំពេញតាមរសជាតិ និងចំណូលចិត្តផ្សេងៗគ្នា។ អាហារពេលព្រឹកប៊ូហ្វេរបស់យើង នឹងផ្តល់ជូននូវជម្រើសកាន់តែច្រើននៃការរីករាយទទួលទានអាហារបែបលក្ខណៈអាហារអន្តរជាតិ។

ភោជនីយដ្ឋានដែលមានប្រូម៉ូសិននៅភ្នំពេញសម្រាប់អាហារពេលព្រឹកអាចជ្រើសរើសភោជនីយដ្ឋាន Makila សម្រាប់អ្នកនៅនៅទីក្រុងភ្នំពេញ។ ប្រូម៉ូសិននៅភោជនីយដ្ឋានរបស់យើងគឺមានតម្លៃ $21++ សម្រាប់មនុស្សពេញវ័យ ឬភ្ញៀវដែលអញ្ជើញមកដោយមិនបានកក់ទុកក៏អាចរីករាយជាមួយអាហារប៊ូហ្វេពេលព្រឹក។ ប្រសិនបើមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយជាមួយអាហារពេលព្រឹក លោកអ្នកអាចមានជម្រើសអាហារពេលព្រឹកផ្សេងទៀតដូចជា៖ សាំងវិចផ្លែបឺរ ស៊ុត Benedict ផ្លែឈើជាមួយគ្រាប់ជីនិងទឹកដោះគោជូរ។ Charcuterie និងឈីសសម្រាប់អាហារពេលព្រឹកអមដោយទឹកផ្លែឈើ ឬកាហ្វេអាចជាជម្រើសសម្រាប់អ្នកដើម្បីរីករាយជាមួយការប្រូម៉ូសិននេះ។

អាហារពេលព្រឹកសាមញ្ញបែបនៅប៉ារីស

ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងអាហារពេលព្រឹកសាមញ្ញបែបនៅប៉ារីសរបស់យើង។ មានលក់ចាប់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 10 ព្រឹក ប្រូម៉ូសិននេះរួមមាន នំដុតថ្មីៗ និងជម្រើសកាហ្វេ ឬទឹកផ្លែឈើជាច្រើន។ វាជាវិធីដ៏ល្អឥតខ្ចោះដើម្បីរីករាយជាមួយរចនាប័ទ្មអាហារពេលព្រឹកបែបប៉ារីសនៅក្នុងទីក្រុងភ្នំពេញ។ អាហារពេលព្រឹកនៅប៉ារីស តម្លៃត្រឹមតែ $7++

អាហារថ្ងៃត្រង់បែបអាជីវកម្ម

lunch in phnom penh

ចាប់ពីម៉ោង 11:30 ព្រឹក ដល់ម៉ោង 2 រសៀល ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ Makila ផ្តល់ជូននូវការប្រូម៉ូសិនអាហារថ្ងៃត្រង់សំរាប់ការណាត់ជួបបែបអាជីវកម្ម។ ការប្រូម៉ូសិននេះមានលក្ខណៈពិសេសជម្រើសអាហារថ្ងៃត្រង់របស់យើងនឹងបំពេញនូវតម្រូវការរបស់អ្នក។ មិនថាអ្នករៀបចំកិច្ចប្រជុំអាជីវកម្ម ឬសម្រាកពីការងារទេ ជម្រើសអាហារថ្ងៃត្រង់របស់យើងនឹងបំពេញចិត្តរបស់អ្នកបាន។

អាហារថ្ងៃត្រង់បែបអាជីវកម្មជាមួយនឹងម្ហូបBasque បារាំង និងអេស្ប៉ាញពីមេចុងភៅជនជាតិអេស្ប៉ាញដ៏ប៉ិនប្រសប់របស់យើងជាប្រូម៉ូសិនភោជនីយដ្ឋានដ៏ល្អបំផុតមួយនៅភ្នំពេញឆ្នាំ 2024។ ចាប់ផ្តើមពីសាឡាដ ឬស៊ុប និងមុខម្ហូបសំខាន់ៗ សាច់គោ/ត្រី ឬជម្រើសអាហារបួស។ បន្ទាប់ពីញ៉ាំអាហាររួចតែងតែមានបង្អែមសម្រាប់លាងមាត់ដូចជា៖ panna cotta, Torres crème brûlée ឬចានផ្លែឈើស្រស់។

ផ្តល់ជូនអាហារថ្ងៃត្រង់សម្រាប់មុខជំនួញនូវមុខម្ហូប៣មុខគឺត្រឹមតែ 18 ដុល្លារ ឬពីរមុខត្រឹមតែ 15 ដុល្លារ។ កក់តុរបស់អ្នក ហើយនាំមិត្តរួមការងារ ឬដៃគូដោយកក់តុជាមុនតាមរយៈភោជនីយដ្ឋាន Makila ។ កក់ថ្ងៃដែលអ្នកបានជ្រើសរើសសម្រាប់មកទទួលទានអាហារថ្ងៃត្រង់បែបអាជីវកម្មដែលបើកចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។

អាហារពេលល្ងាច Basque

ទទួលបានបទពិសោធន៍រសជាតិនៃម្ហូប Basque ជាមួយនឹងអាហារពេលល្ងាចបែប Basque បារាំង អេស្បាញរបស់យើង។ ចាប់ពីម៉ោង 6 ល្ងាច ប្រូម៉ូសិនអាហារពេលល្ងាចនេះរួមបញ្ចូលនូវមុខម្ហូបជាច្រើនមុខដែលបង្ហាញ ពីម្ហូប Basque ដ៏ល្អបំផុត។ រីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារដ៏ទំនើបក្នុងបរិយាកាសដ៏ល្អ និងទទួលស្វាគមន៍ដ៏កក់ក្តៅនៅខាងក្នុង ឬខាងក្រៅភោជនីយដ្ធាន ទន្ទឹមនឹងនោះលោកអ្នកក៏អាចទស្សនាទេសភាពនៃតំបន់បឹងកេងកង១ផងដែរ។

បទពិសោធន៍ថ្មីនៅពេលលោកអ្នកកុម្ម៉ង់សាច់មាន់ Basque ឬ poulet Basquaise អាហារនឹងត្រូវបានបម្រើជាមួយការបម្រើពិសេសរបស់យើងទៅកាន់តុរបស់អ្នក ដែលអាចទទួលបានបទពិសោធន៍នេះដោយពិសារជាមួយស្រា Izarra ។ ភោជនីយដ្ឋានដ៏ល្អបំផុតនៅក្នុងទីក្រុងភ្នំពេញគឺជាភោជនីយដ្ឋាន Makila ដែលបាននាំមកនូវសាឡាត់ Chipiron សម្រាប់អាហារសម្រន់។ ផ្កាស្ពៃដែលអាចបរិភោគបានពី talo ដែលបានដាក់ salad និង chipiron ជាមួយគ្នាញ៉ាំងអោយចានមុខម្ហូបមានភាពស្រស់ស្អាតនិងទាក់ទាញ។

ខ្ចប់ម្ហូបអាហារនៅបារ Kaixo

kaiko bar

សម្រាប់អ្នកធ្វើដំណើរ ហាង Kaixo Bar នឹងមានសេវាកម្មវេចខ្ចប់អាហារយ៉ាងងាយស្រួលពីម៉ោង 6:30 ព្រឹកដល់ម៉ោង 2 រសៀល។ ជ្រើសរើសពីជម្រើសមុខម្ហូបដែលផ្តល់អោយអ្នកមានផាសុខភាព និងមានរសជាតិដូចខាងក្រោម៖

– Vegetarian pokebowl
– Salmon poke bowl
– Croque monsieur
– នំឈីស បែបប្រពៃណីBasque
– Torres creme brûlée និងមុខម្ហូបជាច្រើនទៀត

រីករាយជាមួយអាហារនៅ Kaixo ជាមួយការបញ្ចុះតម្លៃ 50% នៅពេលអ្នកមកក្រោយម៉ោង 6 ល្ងាច សម្រាប់លោកអ្នកដែលមានការមមាញឹក លោកអ្នកអាចរីករាយជាមួយអាហារពេលល្ងាចដែលឆាប់រហ័សជាមួយជម្រើសតែជាច្រើនពី Dilmah ឬជួបជុំជាមួយមិត្តភក្តិដោយញ៉ាំស្រាក្រឡុកបែប Basque។

ប្រូម៉ូសិននេះគឺល្អឥតខ្ចោះសម្រាប់អាហារបែបរហ័ស និងមានរសជាតិឆ្ងាញ់ ដែលសាកសមនឹងកាលវិភាគមមាញឹករបស់អ្នក។

ការផ្តល់ជូនពិសេសសម្រាប់សមាជិក ALL Loyalty Member។

ភោជនីយដ្ឋាន Makila ផ្តល់អត្ថប្រយោជន៍សម្រាប់សមាជិកALL Loyaltyទាំងអស់ តាមរយៈការចូលរួមក្នុងកម្មវិធីLoyaltyរបស់យើង អ្នកអាចទទួលបានរង្វាន់ពិន្ទុ និងរីករាយជាមួយតម្លៃពិសេស។ All Meeting Planners ក៏អាចរួមបញ្ចូលគ្នាជាមួយនូវការប្រារព្ធកម្មវិធីនិងការកក់បន្ទប់នៅសណ្ធាគារណូវ៉ូតែល ភ្នំពេញបឹងកេងកង ១ផងដែរ។ លើសពីនេះសមាជិក Accor Plus ទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% នៅពេលទទួលទានអាហារនៅ Makila ឬ Kaixo bar។

អត្ថប្រយោជន៍បន្ថែមសម្រាប់សមាជិកALL Loyalty នឹងទទួលបានពិន្ទុដែលរក្សាកម្រិតភាពជាសមាជិករបស់អ្នក ថែមទាំងដំឡើងកម្រិតនៃសមាជិកភាពរបស់អ្នកក្នុងនាមជាសមាជិកLoyalty។

Restaurant in Phnom Penh

ភោជនីយដ្ឋាន Makila Restaurant & Kaixo bar ផ្តល់ជូននូវការបញ្ចុះតម្លៃសំរាប់ភោជនីយដ្ឋាននៅទីក្រុងភ្នំពេញដ៏ល្អបំផុតក្នុងឆ្នាំ 2024 ជាមួយនឹងជម្រើសនៃការទទួលទានអាហារជាច្រើនប្រភេទដែលសាកសមនិងគ្រប់កាលៈទេសៈ។ ចាប់ពីអាហារពេលព្រឹកបែបសាមញ្ញបែបអ្នករស់នៅទីក្រុងប៉ារីសរហូតដល់អាហារពេលល្ងាចបែប Basque នេះជាអ្វីដែលយើងមានរបស់សម្រាប់អ្នកទាំងអស់គ្នា។ កុំខកខានក្នុងការមកខ្ចប់អាហារដ៏ឆ្ងាញ់នៅ Kaixo bar ដែលជាប្រភេទអាហាររហ័ស និងសាមញ្ញបំផុត។ ចូលរួមកម្មវិធី ALL-Loyalty របស់យើង ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនបំផុតនៃបទពិសោធន៍ទទួលទានអាហាររបស់អ្នកនៅ Makila ។

សូមអញ្ជើញមកភោជនីយដ្ឋាន Makila នៅ សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ និងទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។ ការផ្សព្វផ្សាយរបស់យើងធានាថាលោកអ្នកនឹងនាំមកនូវភាពដ៏រីករាយ និងគួរឱ្យចងចាំ។